អាយហ្វូន
អាយហ្វូន (ភាសាអង់គ្លេស:iPhone) គឺជាទូរសព្ទដែលផលិតដោយក្រុមហ៊ុនអ៊ែផលអ៊ីន (Apple Inc) ដែលប្រើប្រព័ន្ធប្រតិបត្តិការទូរសព្ទចល័តអាយអូអេសផ្ទាល់របស់អ៊ែផល។ ទូរស័ព្ទអាយហ្វូតជំនាន់ទី១ ត្រូវបានប្រកាសដោយនាយកប្រតិបត្តិអ៊ែផល លោកស្តេវេ ចប (Steve Jobs) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧។ ចាប់តាំងពីពេលនោះមកអ៊ែផល បានបញ្ចេញម៉ូដែលអាយហ្វូនបានបញ្ចេញ និងការអាប់ដេតអាយអូអេសជារៀងរាល់ឆ្នាំ។ គិតត្រឹមឆ្នាំ២០២២ អាយហ្វូនមានចំនួន ១៥.៦% នៃចំណែកទីផ្សារទូរសព្ទពិភពលោក។ ទូរស័ព្ទអាយហ្វូន គឺជាវេទិកាទូរសព្ទដ៏ធំបំផុតមួយនៅក្នុងពិភពលោកជាមួយនឹងប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) ហើយជាផ្នែកធំនៃទីផ្សារប្រណីត។ អាយហ្វូន បានបង្កើតប្រាក់ចំណេញច្រើន សម្រាប់អ៊ែផល ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុន ជួញដូរសាធារណៈដ៏មានតម្លៃបំផុតមួយ របស់ពិភពលោក។ ចាប់ផ្តើមនៅក្នុងឆ្នាំ២០០៤ នៅពេលដែលក្រុមហ៊ុនអ៊ែផល ចាប់ផ្តើមប្រមូលផ្តុំបុគ្គលិកចំនួន ១ពាន់នាក់ ដែលដឹកនាំដោយវិស្វករផ្នែករឹង តូនី ហ្វាដែល (Tony Fadell) វិស្វករផ្នែកទន់ ស្កូត ហ្វ័រស្តាល (Scott Forstall) និងមន្រ្តីរចនា ចូនី អ៊ីវេន (Jony Ive) ។